យោងតាមសាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃ២០ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានមកទទួល កូនស្រី សពលោក គីម ឃីស៊ុន ដើម្បីទៅព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីនាងមានអាការ ក្អួតផង ចុកពោះផង ខណៈពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។គួរបញ្ជាក់ថា លោក គីម ឃីស៊ុន អាយុ៤៦ឆ្នំា រស់នៅបឹងសាឡាង គឺជាមនុស្សទីបីដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា។ លោកបានស្លាប់នៅវេលាម៉ោង៣:៣០ថ្ងៃម្សិលមិញ នៅឯមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដោយសារតែជំងឺកូវីដ-១៩វាយលុកលឿនពេក ធ្វើអោយរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ។ជាចុងក្រោយ យើងសូមជូនពរឲ្យប្អូនស្រីរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ និងឆាប់ជាសះស្បើយផងដែរ។ ហើយសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចូលការពារ និង
បង្ការឲ្យបានគ្រប់ៗគ្នា ដោយអនុវត្ដវិធានការ «៣កុំ ៣ការពារ»៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………