September 18, 2021

Daily News

News and Entertainment

ប្រពៃណាស់! ម្ចាស់ផ្ទះជួលចិត្តសប្បុរសរូបនេះសម្រេចមិនយកថ្លៃឈ្នួល៣ខែ ដើម្បីសម្រាលបន្ទុក ក្នុងគ្រាកូវីដ……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលពុកម៉ែ បងប្អូន ទស្សនិកជន និងប្រិយមិត្ត បានជ្រាបរួចស្រាប់មកហើយថា កូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ព្រមទាំងសេដ្ឋកិច្ចជាតិ ហើយថែមទាំងធ្វើឲ្យមនុស្សមួយចំនួនជួបនូវប្រទះនូវកង្វះខាតថវិកា ព្រមទាំងផលវិបាកផ្សេងៗទៀតជាដើម។យ៉ាងណាមិញ ចំពោះប្រទេសកម្ពុជាយើងវិញ ក្រោយផ្ទុះករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ រួចមក ប្រជាជនមួយចំនួនបានជួបប្រទះនិងផលវិបាកខាងផ្នែកជីវភាព ដោយកន្លែងការងារមួយចំនួនត្រូវបានបិទ ហាងមួយចំនួនទៀតបើកតែគ្មានមនុស្សចូល ដែលនេះបានបង្កជាបញ្ហាចោទចំពោះជីវភាព និងចំណូលចំណាយប្រចាំថ្ងៃក្នុងការរស់នៅយ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាំង។ប៉ុន្តែកាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Chhoeun Bunchhorn (ឈឿន ប៊ុនឆន) ដែលជាម្ចាស់ផ្ទះជួលមួយកន្លែងបានបង្ហោះសារមួយឃ្លាយ៉ាងដូច្នេះថា:ទឹកចូលច្រមុះដូចតែគ្នា —— -នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ 🥰 -គ្រប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ 🙏 -បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) 🥰❤️ទង្វើ និងការលះបង់របស់ម្ចាស់ផ្ទះជួលខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបានសម្តែងការគាំទ្រ និងអំពាវឲ្យម្ចាស់ផ្ទះជួលដទៃទៀតមេត្តាយោគយល់ អធ្យាស្រ័យគ្នា ក្នុងគ្រាដ៏លំបាកមួយនេះផង៕