លោក ខឹម មុនីកុសល ជាមន្ត្រី នៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានសរសេរបង្ហោះហ្វេសប៊ុក «Khem Monykosal» ដោយដាក់ចំណងជើងថា «បញ្ហា ដែលពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិនមិនគួរនឹងទទួល»។ហ្វេសប៊ុកដដែល លើកឡើងថា «មន្ត្រីពេទ្យជាបុគ្គលិកស្រី ត្រូវបានបងប្អូនយើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។ ពេទ្យប្រចាំការតាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានកាប្រមាបែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។ មិនមែនពេទ្យ គួរទទួលខុសត្រូវផ្តាច់មុខអញ្ចឹងទេ។ ការងារចែកបាយ ក៏
មិនគួរតែពពេទ្យជាអ្នករាប់រងតែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែរួមចំណែកជួយ មិនមែនមកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេទេ»។យ៉ាងណាក៏ដោយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិត សម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដោយមូលហេតុត្រូវបានលោកស្រីអភិបាលខេត្ត លើកឡើងថា «ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។បើសិនជាគ្រាន់តែសរសេរបង្ហោះហ្វេសប៊ុកប៉ុណ្ណេះ ហើយត្រូវអភិបាលខេត្តប៉ៃលិន សម្រេចដេញចេញពីក្របខណ្ឌមន្ត្រីពេទ្យមែននោះ គឺជារឿងមិនគួរកើតឡើងទេ។
អភិបាលខេត្ត គួរតែមានដំណោះស្រាយល្អជាងនេះ។ កោះប្រជុំនៅមណ្ឌលចត្តាឡីស័កនោះ ស្វែងរកបញ្ហា ហើយដោះស្រាយបញ្ហា ដោយបង្រួមបញ្ហា ទៅជាលែងមានបញ្ហា និងលើកទឹកចិត្តមន្ត្រីពេទ្យ រួមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ជួយគ្នា បូករួមទាំងអ្នកធ្វើចត្តាឡីស័កផង ក៏ត្រូវជួយគ្នា។បើស្តាប់តាមសម្តីពេទ្យខាងលើ គឺក្រុមពេទ្យធ្វើការងារច្រើន លើសពីការងារពេទ្យ ព្រោះគ្រាន់តែចែកបាយទឹក គឺខាងស៊ីវិល ផ្នែករដ្ឋបាល មន្ត្រីធម្មតា ធ្វើការងារនេះ ឬក៏ចូលរួមពីក្រុមអ្នកធ្វើចត្តាឡីស័ក ដោយដាក់តុ ហើយឲ្យពួកគាត់ ដើរទៅយកក៏បាន។
យ៉ាងណាក៏ដោយ ករណីនេះ គួរតែមានការបកស្រាយ និងដោះស្រាយប្រសើរជាងការសម្រេចបណ្តេញមន្ត្រីពេទ្យ ចេញពីក្របខណ្ឌ។ បើសិនជាធ្វើដូច្នេះមែន នោះពេទ្យនៅមណ្ឌលចត្តាឡីស័ក មន្ទីរបក្សខេត្តប៉ៃលិន ពិតទទួលរងនូវភាពអយុត្តិធម៌បំផុតហើយ៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………