September 26, 2021

Daily News

News and Entertainment

លោកស្រីអនុសេនីយ៍ទោដែលបំបៅកូន កំឡុងពេលបំពេញភារកិច្ច ទទួលបានជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​………

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ក្រោយផ្ទុះព័ត៌មានទាក់ទងនឹងរូបភាពរបស់លោកស្រី អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលកំពុងតែបំបៅដោះកូននៅក្នុងកំឡុងពេលបំពេញភារកិច្ចជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនោះ ថ្មីៗនេះយោងតាមគេហទំព័រផ្លូវការរបស់មាតាមនុស្សធម៌-Humanitarian Motherបានសរសេររៀបរាប់បង្ហាញយ៉ាងដូច្នេះថា៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ​ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង​ ទោះបីជាស្ថិតនៅក្នុងស្ថានភាពជាស្ត្រី​ មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស​ពីបុរស​ គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន​ផង​ និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក​ និងបន្តដល់ពេលពេញវ័យផង​ និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ឆ្លៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានចាត់ឱ្យឯកឧត្តម​ ម៉ុម​ សារឿន​ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ចុះសួរសុខទុក្ខ​ និងនាំយកថវិកា​ ១០លានរៀល​ ផ្តល់ជូនលោកស្រី អនុសេនីយទោ សុីថុង សុខា ដែលបានបំបៅដោះកូនក្បែរតុធ្វើការងារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដេីម្បីជាការលេីកទឹកចិត្ត​ និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។គួររំលឹកផងដែរថា ក្រោយរូបភាពរបស់លោកស្រី អនុសេនីយ៍ទោ រូបនេះត្រូវបានចែកផ្សាយតាមបណ្តាញហ្វេសប៊ុក ក៏មានសប្បុរសជន និងអង្គភាពដែលពាក់ព័ន្ធ ជាពិសេសគឺក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍បង្ហាញនូវការកោតសរសើរចំពោះការលះបង់ក្នុងភាពជាម្តាយក្នុងការចិញ្ចឹមបីបាច់កូន ហើយក៏មានសប្បុរសជនជាច្រើននាក់ទៀតបានចេញមកជួយឧបត្ថម្ភជាថវិកាជួយដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ផងដែរ៕