September 26, 2021

Daily News

News and Entertainment

ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគទឹកប្រាក់ចំនួន………ដើម្បី ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែបងប្អូន ប្រាកជជាស្គាល់យ៉ាងច្បាស់ដូចថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាកូនអ្នកស្រែចំការ ដែលផ្តើមចេញពីពលករធ្វើការនៅកូរ៉េ ប្រែក្លាយខ្លួន ទៅជាសេដ្ឋីមានលុយវាល់លាន់ដុល្លារនៅក្នុងប្រទេសកម្ពុជា​ ។មុននេះបន្តិច បើយោងតាមផេហ្វេសប៊ុកផ្លូវការរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារមួយដែលទាក់ទងទៅស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ក្នុងនោះដែរជា​ ការឆ្លើយតបនិង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ អ្នកឧកញ៉ា បានចូលរួមវិភាគទានជាថវិកាចំនួន ៣ លានដុល្លារអាមេរិក។ក្នុងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញសារពោរពេញដោយមនោសញ្ចេតនា ដែលមានខ្លឹមសារដូច្នេះថា៖ខ្ញុំបាទ និងក្រុគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង។