September 26, 2021

Daily News

News and Entertainment

ក្តោៗ! ស៊ែបន្ទាន់បងប្អូន!! អ្នកកើតជំងឺកូវី ដ១៩ម្នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាពហើយ! ដែលជា….

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមុននេះបន្ដិចថា អ្នកកើតជំងឺកូវី ដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ នេះគឺជា

ករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវី ដ-១៩។ ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយ

ពាក់ព័ន្ធនឹងក្លឹប N8។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវី ដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នា

ពេលថ្មីៗនេះ។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មាន ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០៖៤០នាទីព្រឹក មានបុរសជន

ជាតិខ្មែរម្នាក់ អាយុ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវី ដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លា ប់លើកទី១នៅកម្ពុជា. សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជ

ធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវី ដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវី ដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ប្រភព៖ FreshNews