សត្វសមុទ្រដ៏ចម្លែកមួយក្បាល ត្រូវបានប្រទះឃើញទើរនៅលើឆ្នេរ Broad Haven នៃតំបន់ Pembrokeshire ប្រទេស Wales ។សត្វចម្លែកដ៏ធំមួយក្បាលនេះ មានទម្ងន់ដល់ទៅ ៤ តោន និង ប្រវែងជាង ៧ ម៉ែត្រ ។ តាមការបញ្ជាក់របស់អ្នកជំនាញបានឲ្យដឹងថា សត្វសមុទ្រនេះបានងាប់នៅក្នុងទឹកយូរមកហើយ ក្រោយមកទើបត្រូវរលកបក់មកទើរនៅលើច្រាំង ។ យោងតាមការពិនិត្យរបស់អ្នកស្រាវជ្រាវ រាងកាយរបស់វាបានស្អុយរលួយ ព្រមទាំងបាត់បង់ទម្រង់រាងកាយ មើលលែងយល់ ។ដោយឡែក អ្នក
ជំនាញនៅមិនតែទាន់អាចកំណត់អត្តសញ្ញាណ អាយុ ក៏ដូចជាមូលហេតុនៃការងាប់ពិតប្រាកដរបស់វាបាននៅឡើយទេដោយសារតែអវយវៈខ្លះបានបាត់បង់ គ្រាន់តែគេសន្និដ្ឋានថា វាប្រហែលជាប្រភេទត្រីឆ្លាមណាមួយ ។ យ៉ាងណាមិញសាកសពរបស់វា ក៏ត្រូវបានគេបញ្ជូនយកទៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តដើម្បីធ្វើការសិក្សាបន្ត ៕
More Stories
អ្នកភូមិលែងហ៊ានចេញពីផ្ទះ ព្រោះឃើញមនុស្សមានស្លាប ហោះលើចុងឈើរាល់យប់ ទីបំផុត…(មានវីដេអូស្តែងៗ)
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..
ស្មានមិនដល់ថា! Miss Grand មីយ៉ាន់ម៉ាកំសត់បែបនេះ ដោយទម្លាយថានាងមានលុយជាប់ខ្លួនត្រឹមតែ….