បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Mss MoKot កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្តូរពី អតិថិជន មកជាសង្សារ ប្តូរពីសង្សារក្លាយជាគូដណ្តឹងម្តងអរគុណសម្រាប់ថ្ងៃនេះ មុនមានថ្ងៃនេះក៏ដោយសារតែ ឡេមុខដែរ (NRY cream យេីងហ្នឹង) មកទិញចុះឡេីងអូសកាឡាញ៉ែយកធ្វេីប្រពន្ធម៉ង អ៉េមបោះគេ កាលដំបូងមកឈែត (Chat) ទិញលេមុខសិន ព្រោះខ្លាចខ្ញុំអត់តប (ហេីយខ្ញុំតាស៎ ណាគេអូសកាឡាអត់តបម៉ង) ទិញម្តងរួចហេីយឈែត (Chat) មកទិញម្តងទៀត
សុំមកយកដល់ផ្ទះព្រោះងេីបយកឥវ៉ាន់ពីព្រលឹមអត់ទាន់ ពេលមកដល់មេីលគេអត់ដាក់ភ្នែកម៉ង ឡេីងអ្នកលក់អៀន ហេីយឥវ៉ាន់អស់27$ ចុះអោយ2$ សល់25$ (ព្រោះមកយកខ្លួនឯង) មានអីហុចលុយអោយភ្លាម អ្នកលក់ចេញមកវិញភ្លាម (កុំអោយបុិហ្នឹងសម្លឹងយូរពេក) ព្រោះតែឃេីញ ៥មុឺនរៀលពីរសន្លឹកគិតថាគ្រប់ហេីយអត់បានមេីលខាងក្នុង (លុយបត់)ពេលលាលុយមកលេីស១មុឺនរៀល ទាញទូរស័ព្ទឈែតទៅភ្លាម គាត់ថាចាំទុកប៉ាវគាត់ញ៊ាំមីហិរ…អូសកាឡាជួបគេច្បាស់កាឡែត ឈែតយូរៗទៅ រាប់អានសិន ឈែតចុះឡេីង សួរពីនេះពីនោះលេងចូលមនោគម៍ម៉ង ខ្ញុំប្រាប់ថាបាច់ខំញ៉ែទេដឹងតែញ៉ែអត់បានហេីយ
គាត់ថាមែនអត់បានទេ មកពីអត់ទាន់បាន តែមិនដឹងនិស្ស័យអី យូរៗទៅបាក់ស្រឺបម៉ង គាត់អត់ចេះនិយាយ sweetទេ តែកាយវិការចេញស្តែងៗម៉ង ទិញអីយកអោយញ៊ាំដល់ផ្ទះ ហេីយធ្វេីដូចផ្ទះជិតគ្នា ជិះម្តង៤០-៥០នាទី ហេីយពេលខ្លះមកយកឥវ៉ាន់ដល់ផ្ទះ ដេីម្បីមេីលមុខអ្នកលក់ ហេីយឡេីងក្បាលខូច ពេលទំនេរ ឆ្លៀតធ្វេីជា Delivery អោយអូន ជូនអូនទៅញ៊ាំអី (ខ្លាចស្គម) ជូនអូនទៅកន្លែងដែលចង់ទៅ…ហេីយសំខាន់នាំទៅជួបម៉ាក់ប៉ាទៀត ពេលលេីកទីមួយ ភ័យឡេីងញ័រមាត់និយាយមិនចង់ចេញ។ គាត់ជាសង្សារតែពេលខ្លះកាយវិការ ក៏ជាអ្នកយល់ចិត្ត ជាមិត្តភក្កិ ជាបងប្រុស ជាប៉ា អប់រំក្មេងស្រីម្នាក់នឹងរហូត ប៉ុន្តែអូនក៏អរគុណសម្រាប់ក្តីស្រលាញ់ សម្រាប់ភាពច្បាស់លាស់ ដែលមិនដែលគិតថា លែងដៃអូន ទោះពេលខ្លះ អូនងរ អូនរករឿងឈ្លោះគ្នា ហេីយក៏មានរឿងខ្លះដែលស្ទេីរតែធ្វេីអោយទំនាក់ទំនងយេីងឃ្លាតពីគ្នា ក៏បងនៅតែខំរក្សាជំហរទំនាក់ទំនងយេីងមកដល់ពេលនេះ។
តាំងពីទាក់ទងគ្នាបងតែងនៅក្បែរអូន ទោះខឹងខ្លាំងយ៉ាងណាក៏មិនដែលទុក អូនចោលដែរ អេីយ…សំខាន់ដឹងចិត្តទៀត ពេលអូនអន់ចិត្តអីដឹងតែអង្អែលក្បាលហេីយ ព្រោះឆាប់បាត់ ហិហិ ធ្វេីម៉េចបានប្រពន្ធក្មេងចឹងហេីយ។បងអាចមិនមែនជាមនុស្សប្រុសឥតខ្ចោះសម្រាប់ភ្នែកគេ តែបងជាមនុស្សប្រុសល្អម្នាក់នៅក្នុងភ្នែក ក្នុងចិត្ត ក្នុងបេះដូងអូន ជាពិសេសក៏អរគុណដល់ប៉ាម៉ាក់ទាំងសងខាងដែលបេីកចិត្ត ដោយក្តីស្រឡាញ់ផ្តល់នូវថ្ងៃនេះដល់កូនទាំងពីរ។ស្នេហាអ្នកលក់អ្នកទិញបែប Private ណាគេថា ស្រឡាញ់គ្នាPrivate មិនច្បាស់លាស់ មិនសំខាន់លេីថាគួរ show off ឫ private ទេ សំខាន់លេីយេីងទាំងពីរគិតថាអាចដេីរលេីជីវិតគូជាមួយគ្នាបានទេ ផ្តល់ភាពស្មោះត្រង់ ក្តីស្រឡាញ់បេីកចិត្តទទួលយកចំណុចខ្វះខាតគ្នា ទៅអាចមានភាពច្បាស់លាស់ហេីយ ឡាយ ឡៃហេង ហុង មរកត”។
More Stories
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………
មានអ្វីលើកទឹកចិត្តគាត់ទេ!!! នៅហាលភ្លៀង ហាលថ្ងៃក្តៅ រាល់ថ្ងៃ មួយយប់ៗ គេងមិនគ្រប់គ្រាន់ នឹកផ្ទះ នឹកប្រពន្ធ នឹកកូន ប៉ុន្តែមិនមានពេលជួប…….