September 21, 2021

Daily News

News and Entertainment

សង្គមធ្លាយមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មអារ.ក សម្លា.ប់នារីវ័យ ២២ ឆ្នាំ នៅប៉ោយប៉ែត………

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ ប្រមាណជាម៉ោង ០៩ យប់ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីម្នាក់ឈ្មោះ ហួន ស្រី អាយុ ២២ ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយ ម្តុំនាគទិព្វ II ផ្នែក SlotSuper Machine បានស្លាប់នៅក្នុងបន្ទប់ជួលលេខ ៥ ជាន់ទី ១ ស្ថិតក្នុងភូមិក្បាលស្ពាន ១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាករណីឃាតកម្ម អារ.ក សម្លាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមវីដេអូកាមេរ៉ាមួយ គេឃើញមានបុរសម្នាក់ សង្ស័យជាជនដៃដល់ អាចមានសោអាចចាក់ចូលទៅក្នុងបន្ទប់នារីរងគ្រោះបាន ដោយគ្រប់គ្នាកំពុងសង្ស័យថា ជននោះអាចបានចម្លងសោរបស់នាងតាំងពីពេលណានោះទេ ហើយក៏ទំនងក៏ជាអ្នកស្គាល់គ្នាដែរ ។ ហើយក្រោយមក ក៏ភ្ញាក់ផ្អើលថា នារីរងគ្រោះត្រូវគេរំលោភហើយសម្លាប់ និង ដោះគ្រឿងអលង្កា នៅជាប់នឹងខ្លួននាងអស់រលីងតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែនៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ នេះ ស្រាប់តែកងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបុរសជនជាតិខ្មែរ តែសុំមិនបញ្ចេញឈ្មោះ មកសួរនាំក្រោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ប៉ុន្ដែទោះជាយ៉ាងណា គេនៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់នៅឡើយទេថា នេះជាករណីប្លន់ ឬ រឿងស្នេហានោះទេ ៕