September 26, 2021

Daily News

News and Entertainment

សាហាវមែន! មានវីដេអូបាញ់រះស្តែងៗ! នេះជាគម្រោងរបស់មេខ្លោង អ៉ឹ​ម សុ​វ​ណ្ណា​រិ​ទ្ធ បើ​ចាប់ជំរិត​បាន​សម្រេច ដណ្តឹងប្រពន្ធរៀប​ការ​ និង​ទិញ​រថយន្ត LUXIS KURO 570….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា កាលពីវេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ ករណី​ឧក្រិដ្ឋជន​០៤​នាក់ ចូល​ជំរិត​និង​ប្លន់​ស​ម្លា​.​ប់​មិន​បាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ ហើយ​ប៉ះ​គ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លា​.​ប់​នៅ​នឹង​កន្លែង គឺ​បាន​រៀប​ផែនការ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នក​ផ្តើមគំនិត​ឈ្មោះ អ៉ឹ​ម សុ​វ​ណ្ណា​រិ​ទ្ធ ធ្លាប់​ធ្វើ​ជា​អ្នក​បើកឡាន​ឲ្យ​ម្ចាស់ផ្ទះ ហើយ​ក៏​បាន​ឈប់​មួយ​រយៈ បន្ទាប់​មក​ក៏​សុំ​ម្ចាស់ផ្ទះ​ចូល​ធ្វើការ​វិញ តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆ្លើយ​តប រូបគេ​ក៏​បាន​រៀបចំ​ផែនការ ចូលចាប់​ជំរិត និង​ប្លន់​សម្លាប់ ក្នុង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​ពួក​វា ប្រមូលគ្នា​មិន​ទាន់​ជុំ និង​រក​អាវុធ​មិន​ទាន់​គ្រប់ ក៏​បាន​លើក​គម្រោង​ទៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ តែ​ដោយនៅ​ថ្ងៃ​ទី​២៦​នេះ ជុំ​គ្នា​រសៀល​ពេក មិន​អាច​អនុវត្ត​ផែនការ​ទាន់ ពួក​វា​ក៏​លើក​គម្រោង​ទៅ​ថ្ងៃ​ទី​២៧​វិញ តែ​ដោយ​ថ្ងៃ​ទី​២៧​នេះ ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ​ដក​លុយ​មិន​ទាន់ ទើប​ពួក​វា លើក​មក​ថ្ងៃ​ច័ន្ទ​ទី​១ ខែមីនា នេះ​តែ​ម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តាម​ផែនការ​ដែល​វា​ដាក់​ចេញ ដំបូង​គឺ​ប្រមូល​គ្នីគ្នា​ចូល​ទៅ​ក្នុងផ្ទះ ភ្ជង់​ម្ចាស់ផ្ទះ​ឲ្យ​ស​សេរ​សែក នូវ​សាច់ប្រាក់​១​លាន​ដុល្លារ បន្ទាប់​មក​នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់​ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​គ្នា​វា​ចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ ចាំ​ឆ្លើយ​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួក​វា​ដក​លុយ​ចុះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផែនការ​បន្ទាប់ ក្រោយ​ពី​ដក​លុយ​បាន ពួក​វា​នឹង​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​កូន​ៗ០៦​នាក់ និង​អ្នកបម្រើ​០២​នាក់ សរុប​១០​នាក់ ប្លន់​យក​លុយ និង​គ្រឿងអលង្ការ ដែល​មាន​ក្នុង​ទូរ​ដែក​ទាំងអស់ បន្ទាប់​មក​វេច​ខ្ចប់​សាកសព​ដាក់​ចូល​ឡាន ម្ចាស់ផ្ទះ​០២​គ្រឿង ហើយ​បើក​យក​សព ទៅ​បោះចោល​នៅ​ពេជ្រនិល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ​អ្នក​ចូល​ធនាគារ​ដក​លុយ ត្រូវ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ឯ​អ្នក​ដ៏​ទៃ គឺ​មិនបាច់រ​ត់ទៅ​ណា​ទេ ។ គម្រោង​របស់​មេខ្លោង ក្រោយ​ពេល​ប្លន់​បាន​សម្រេច នឹង​ទិញ​ឡាន Luxis Kuro 570 មួយ​គ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀប​ការ ។

តែ​ផែនការ​នេះ ត្រូវ​បាន​ធ្លាយ​ចេញ​មក​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​រៀប​ផែនការ​រង​ចាំ ពួក​វា​ចូល​អន្ទាក់​វិញ​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ ។ រហូត​ដល់​វេលា​ម៉ោង​១១៖០០​នាទី ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ចូល​មក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះ​គ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅ​នឹង​កន្លែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយ​ពេល​ប្រតិបត្តិការ​បាន​បញ្ចប់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល លើកទឹកចិត្ត ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​បេស​កម្ម​ដោយ​ជោគជ័យ ជួយ​សង្គ្រោះ​ម្ចាស់ផ្ទះ​មាន​សុវត្ថិភាព​គ្រប់​គ្នា ៕