មាន់ជល់មួយក្បាល នឹងត្រូវបញ្ជូនទៅតុលាការធ្វើជាភស្តុតាង ក្រោយមាន់មួយក្បាលនេះបានសម្លាប់ម្ចាស់របស់វា ។ លោក Thangulla Satish មកពី Telangana ប្រទេសឥណ្ឌាបានស្លាប់ភ្លាមៗក្នុង ខណៈពេលកំពុងតែធ្វើការជល់មាន់ នៅប្រាសាទ Yellamma ក្នុងសង្កាត់ Jagtial នាថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ។បើតាមការរាយការណ៍របស់ BBC សត្វមាន់មួយក្បាលនេះ ត្រូវបាននាំយកទៅកាន់បុស្តិ៍ប៉ូលិស ប៉ុន្តែក្រោយមកត្រូវបានគេបញ្ជូនទៅកសិដ្ឋានមួយវិញ ។ លោក Satish ត្រូវបាន
ឲ្យដឹងថា បានស្លាប់ភ្លាមៗ ខណៈពេលដែលមាន់របស់លោកព្យាយាមរើបម្រាស់ចេញពីដៃគាត់ ហើយក៏បានធ្វើឱ្យកាំបិតមុតស្រួចដែលបានចងភ្ជាប់នឹងជើងរបស់វា ជ្រុលទៅចាក់យ៉ាងជ្រៅចំក្រលៀនរបស់លោកយ៉ាងគួរឱ្យញញើតបំផុត ។ ភ្លាមៗ លោក Satish ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ប៉ុន្តែជីវិតរបស់លោកនៅតែមិនអាចស្រោចស្រង់បាន ។គួរបញ្ជាក់ថា តាមច្បាប់ប្រទេសឥណ្ឌា ការជល់មាន់គឺជាល្បែងខុសច្បាប់ ប៉ុន្តែនៅតែមានការលួចលេងជានិច្ច ព្រោះវាជាល្បែងមួយដែលមានប្រជាប្រិយភាពនៅ
តំបន់ Telanga Karnataka Andhra Pradesh និង រដ្ឋ Ordisha ជាពិសេសនៅក្នុងពិធីបុណ្យសង្រ្កាន្តសាសនាហិណ្ឌូ ដែលសត្វស្លាបរាន់ពាន់ក្បាលបានងាប់ជារៀងរាល់ឆ្នាំ ៕
More Stories
អ្នកភូមិលែងហ៊ានចេញពីផ្ទះ ព្រោះឃើញមនុស្សមានស្លាប ហោះលើចុងឈើរាល់យប់ ទីបំផុត…(មានវីដេអូស្តែងៗ)
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..
ស្មានមិនដល់ថា! Miss Grand មីយ៉ាន់ម៉ាកំសត់បែបនេះ ដោយទម្លាយថានាងមានលុយជាប់ខ្លួនត្រឹមតែ….