ដូចដែលប្រិយមិត្តអ្នកតាមដានព័ត៌មានទាក់ទងនឹងម្តាយធម៌ស្រី អូន ដាច់បាយក្រោយឡើងជាម៉ែធម៌សេដ្ឋនីនោះរួចមកហើយ។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពគណនីហ៊្វេសបុក គួច ខេវិន ហាក់មិនអស់ចិត្តក៏បង្ហោះសារទាក់ទងនឹងម៉ែធម៌បែបនេះថា៖«💦 បំពង់ទឹកត្នោត បើកាលណាវាធ្លុះធ្លាយគូថហើយ កុំថាឡើយត្រឹមយកទៅត្រង់ទឹកត្នោត ទោះជាគេខំរែកមកចាក់បំពេញយ៉ាងណាក៏វាមិនចេះពេញដែរ ។យ៉ាងណា មិញជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិត
ប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏វាមិនគ្រប់គ្រាន់ ធន់ល្មម ឬស្កប់ស្កល់ទៅនឹងចិត្តស្រេកឃ្លាន របស់ខ្លួនឡើយ ។ ជំពូកមនុស្សខ្លះទៀត “ដេកសមដួល រមួលសមគ្រិច ឬកន្ទេលធំបន្លំដេក” ជនប្រភេទនោះ បានគេជួយលើកក៏ត្អូញថាក្រោកមិនរួច គេជួយចាប់ជួយច្រាច់ ក៏ថាខ្លួនគ្រិចឆ្អឹង បានគេគគ្រឹកគគ្រេងមកជួយក៏ផ្តួលខ្លួនដេកពេញទំហឹងតែម្តង ។ ជំពូកជនបែបនេះបើបានគេឲ្យត្រីស៊ី ក៏រមែងចាំមើលតែអ្នកឲ្យត្រីស៊ីមកទៀត ចង់បានត្រីធំជាងមុន ហើយថែមទាំងទំរន់ខ្លួនឲ្យគេ
កាន់តែអាណិត ដោយមិនខ្ចីគិត ទៅរកបឹងរកសន្ទូច ស្ទូចត្រី តូចក្តីធំក្តីដើម្បីស៊ីខ្លួនឯងនោះឡើយ ។ បើយ៉ាងៗនេះទោះជាទេព្តា ក៏យិតយោងជនប្រភេទនេះឲ្យងើបផុតពីរណ្តៅពុំរួចផង ។ មនុស្ស “ប្រថុជ្ជន” បែបនេះ បើកាលណាគេឲ្យ គេជួយក៏តាំងសរសើរ បើគេឈប់ឲ្យឈប់ជួយក៏មុសារ ថាគេអាក្រក់ជួរជាតិ ។ បើបានឆ្លងកាត់បានជួប បានជួយ នូវជំពូកមនុស្សខាងលើ អ្នកធ្វើបុណ្យ ឲ្យទានដែលខកបំណងទាំងឡាយ គួរគប្បីយកនូវបទពិសោធន៍នេះ ទៅពិចារណាឲ្យគ្រប់ ជ្រុងជ្រោយសិន មុន
នឹងជួយនរណាម្នាក់??? ។ខ្ញុំសូមជូនសុភាសិតខ្មែរមួយឃ្លា សម្រាប់ជាគតិ = កុំជួយពស់ កុំសង្គ្រោះខ្លា កុំយកអសារក្រពើ” ។ ប្អូនស្រីអូន! ប្អូនស្រីបានធ្វេីបុណ្យច្រេីនណាស់ក្នុងសង្គម តែចំណុចខ្សោយរបស់ប្អូនគឺចូលចិត្តធ្វេីបុណ្យជាមួយអ្នកក្រខ្សត់ ដូចជាមានម្តាយធម៌នេះអ៊ីចឹង… មិនដូចបងនេះទេ គឺរេីសយកតែម៉ែធម៌ណា ដែលទេីបតែលក់ដីបានក្តៅៗទេីបជាការប្រសេីជាង…ហីហីៗនិយាយលេងទេបាទ☺😜😷»៕
More Stories
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………
មានអ្វីលើកទឹកចិត្តគាត់ទេ!!! នៅហាលភ្លៀង ហាលថ្ងៃក្តៅ រាល់ថ្ងៃ មួយយប់ៗ គេងមិនគ្រប់គ្រាន់ នឹកផ្ទះ នឹកប្រពន្ធ នឹកកូន ប៉ុន្តែមិនមានពេលជួប…….