នៅក្នុងសម័យជឿនលឿនពិធីមង្គលការរបស់ប្រជាជនខ្មែរ កាន់តែទទួលឥទ្ធិពល ពីបរទេស ពិសេសពីផ្នែកបច្ចឹមប្រទេសដូចជាពិធីកាត់នំ ការតុបតែងលម្អផ្កាមុខរោងជំនួសដើមចេកជាដើម ។ក្នុងសម័យបច្ចុប្បន្នគេកម្រឃើញមានពិធីមង្គលប្រើដើមចេក ធាងដូង ទៀតណាស់ គេច្រើនតែឃើញប្រើជាផ្កាជ័រ និងក្លោងទ្វាបោះពុម្ពស្រាប់ៗតែម្ដង ។ដោយឡែកនៅពេលនេះ មានពិធីមង្គលការមួយ នៅវត្តជំពុះក្អែក ក្នុងខណ្ឌច្បារអំពៅ ម្ចាស់ពិធីសិរីមង្គលបានធ្វើការជ្រើសតុបតែងលម្អក្នុងរោងពិធីបែបខ្មែរសុទ្ធសាធ បើយើងសង្កេតឱ្យបានដិតដល់ ឃើញថាអ្នករៀបចំបានប្រើសុទ្ធតែសម្ភារយកចេញពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើងតាំងបរុមបុរាណមកដូចជាធាងដូង ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើម ។ ការរៀបចំបែបនេះបានធ្វើឱ្យរោងពិធីទាំងមូលស្អាតបែបខ្មែរពិតៗ ហើយមើលទៅពិតជាសមសួនថ្លៃថ្នូរណាស់ ៕
More Stories
អ្នកភូមិលែងហ៊ានចេញពីផ្ទះ ព្រោះឃើញមនុស្សមានស្លាប ហោះលើចុងឈើរាល់យប់ ទីបំផុត…(មានវីដេអូស្តែងៗ)
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..
ស្មានមិនដល់ថា! Miss Grand មីយ៉ាន់ម៉ាកំសត់បែបនេះ ដោយទម្លាយថានាងមានលុយជាប់ខ្លួនត្រឹមតែ….