September 21, 2021

Daily News

News and Entertainment

រឿងរ៉ាវដ៏រំជួលចិត្តមួយនៅពីក្រោយអាពាហ៍ពិពាហ៍របស់លោកយាយអាយុ ៨៥ និងក្មេងកំលោះម្នាក់ អានចប់អាចធ្វើឲ្យអ្នកស្រក់ទឹកភ្នែក….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ ថ្មីៗនេះរូបថតមង្គលការរបស់ស្ត្រីចំណាស់ម្នាក់ និងបុរសវ័យក្មេងម្នាក់ ដែលមានអាយុខុសគ្នា ៦១ ឆ្នាំត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ចិន។ហេតុផលនៅពីក្រោយរឿងរ៉ាវដ៏រំជើបរំជួលមួយនេះគឺថា ស្ត្រីម្នាក់បានចំណាយពេលវេលាថែរក្សាទារកជាច្រើននាក់ ដែលគេបោះបង់ចោលនៅតាមដងផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មាន Oriental Daily បានអោយដឹងថា លោក Zhang គឺជាអ្នកពន្លត់អគ្គីភ័យអាយុ ២៤ ឆ្នាំមកពីស្រុក Xinyu ខេត្ត Jiangxi។ ចំណែកស្ត្រីចំណាស់មានឈ្មោះ Tang អាយុ ៨៥ ឆ្នាំ។ កាលពីមុនលោកយាយបានជួយសង្គ្រោះទារកជាច្រើននាក់ ដែលត្រូវបានគេបោះបង់ចោលនៅក្បែរមន្ទីរពេទ្យ និងមើលថែពួកគេតាំងពីឆ្នាំ ១៩៨៣ មកម្លេះ។
បន្ទាប់ពីទារកទាំងនោះមានកាយសម្បទារឹងមាំ និងមានសុខភាពល្អហើយ លោកយាយបានបញ្ជូនពួកគេទៅមជ្ឈមណ្ឌលគាំពារសុខុមាលភាពដើម្បីឱ្យពួកគេទទួលការចិញ្ចឹមបីបាច់ និងបានរៀនសូត្រ។ ចំពោះទារកដែលមានសុខភាពទន់ខ្សោយលោកយាយបានយកទៅចិញ្ចឹមខ្លួនឯងដូចជាកូនបង្កើតយ៉ាងដូច្នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯយុវជន Zhang គឺជាមនុស្សម្នាក់ក្នុងចំណោមទារកទាំង ៦ ដែលលោកយាយបានចិញ្ចឹមកាលពី ២៤ ឆ្នាំមុន។ លោក Zhang បានរស់នៅជាមួយនឹងប្តីប្រពន្ធដែលមានកូន ៥ នាក់រួមជាមួយក្មេងកំព្រា ៦ នាក់ផ្សេងទៀត។ ប្តីប្រពន្ធនេះពឹងផ្អែកលើប្រាក់ខែចូលនិវត្តន៍ និងប្រាក់ចំណូលពីការលក់បន្លែដើម្បីផ្គត់ផ្គង់គ្រួសារដ៏ធំនេះ។
ប្អូនស្រីរបស់ Zhang ក៏ជាក្មេងដែលគេបោះបង់ចោល និងនៅជាមួយលោកយាយផងដែរ។ លោកយាយ និងស្វាមីមានគ្រួសារដ៏ធំ ដែលជាហេតុធ្វើឱ្យពួកគេបានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។ សំណាងណាស់កាលពីឆ្នាំ ២០០១ ផ្នែកពន្លត់អគ្គីភ័យនៅ Fenyi បានដឹងពីស្ថានភាពរបស់ពួកគេ និងបានឧបត្ថម្ភថ្លៃសិក្សាដល់ Zhang និងប្អូនស្រី។ អស់រយៈពេលប្រហែលដប់ឆ្នាំ ទោះបីជាមានការផ្លាស់ប្តូរអ្នកពន្លត់អគ្គីភ័យនៅក្នុងក្រុមយ៉ាងណាក៏ដោយនាយកដ្ឋានពន្លត់អគ្គីភ័យនៅតែបន្តគាំទ្រពួកគេ រហូតដល់ Zhang បានបញ្ចប់ការសិក្សានៅវិទ្យាល័យមួយក្នុងឆ្នាំ ២០១៦ ហើយប្អូនស្រីរបស់គាត់ក៏បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ ២០១៣ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សា​ គាត់ត្រូវបានអនុញ្ញាតឱ្យចូលរៀននៅមហាវិទ្យាល័យដែលខ្លួនពេញចិត្ត ហើយចូលធ្វើកងទ័ពដើម្បីបម្រើប្រទេសជាថ្នូរនឹងថ្លៃសិក្សារបស់គាត់វិញ។ អ្នកពន្លត់អគ្គីភ័យដែលបានគាំទ្រគាត់ក៏បានធំធាត់ឡើង និងក្លាយជាមិត្តរួមការងារនឹងគ្នា។ កាលពីឆ្នាំ ២០២០ គាត់បានជាប់ចំណាត់ថ្នាក់លេខបីលើការសម្តែងដ៏ឆ្នើមរបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយលោក Zhang បានសារភាពថា បន្ទាប់ពីគាត់បានចូលរួមក្នុងកងពន្លត់អគ្គិភ័យការងារនេះគឺពិបាកជាងអ្វីដែលគាត់រំពឹងទុក។
ប៉ុន្តែដោយសារតែគាត់មានបំណងបម្រើប្រជាជន គាត់មិនដែលសោកស្តាយចំពោះការសម្រេចចិត្តរបស់គាត់ទេ។លោក Zhang បាននិយាយថា លោកយាយបានផ្តល់ជីវិតទី ២ មកគាត់ ហើយអ្នកពន្លត់អគ្គិភ័យគឺជាជីវិតទីបីរបស់គាត់។ ពេលនេះលោកអាចជួយដល់សិស្សពីរនាក់ ដែលម្តាយរបស់ពួកគេបានស្លាប់ ហើយគ្រួសាររបស់ពួកគេមិនមានស្ថេរភាពផ្នែកហិរញ្ញវត្ថុទេ។
ឥឡូវនេះ Zhang បានចំណាយពេលតិចណាស់ជាមួយយាយដោយសារតែការងាររបស់គាត់។ ជារឿយៗគាត់ដឹកលោកយាយកម្សាន្តនៅថ្ងៃឈប់សម្រាក។ លោកបានបន្តថា កាលយាយនៅក្មេងលោកយាយស្រឡាញ់សម្រស់ខ្លាំងណាស់ ប៉ុន្តែលោកយាយគ្មានឱកាសបានតុបតែងខ្លួនទេ ពីព្រោះគាត់ត្រូវមើលថែរក្សាក្រុមគ្រួសារ។ គាត់មិនដែលស្លៀករ៉ូបអាពាហ៍ពិពាហ៍ក្នុងជីវិតទេ។
កាលពីខែឧសភាឆ្នាំ ២០២០ Zhang បានទទួលប្រាក់ប្រចាំឆ្នាំ ហើយបានរៀបចំពិធីមង្គលការដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់លោកយាយ និងលោកតារបស់គាត់។ ជាអកុសលនៅថ្ងៃនោះលោកតារបស់គាត់មិនអាចថតរូបបានទេ ដោយសារបញ្ហាសុខភាព។ ដូច្នេះ Zhang ចាងបានស្លៀកពាក់ឯកសណ្ឋាន ដើម្បីអមដំណើរយាយរបស់គាត់ពេលថតរូប។ គាត់បាននិយាយថា នៅពេលដែលយាយរបស់គាត់បានឃើញរូបថត គាត់ខ្មាស់អៀន ប៉ុន្តែគាត់សប្បាយចិត្ត។
ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ២០២១ កងពលតូចអគ្គិភ័យបានអញ្ជើញលោកយាយមកចូលរួមទទួលទានអាហារពេលល្ងាចជាមួយពួកគេ។ Zhang បាននិយាយថា គាត់ពេញចិត្តនឹងជីវិតរបស់គាត់ឥឡូវនេះណាស់ ហើយគាត់ជាមនុស្សដែលដឹងគុណជានិច្ច៕ World of Buzz