September 18, 2021

Daily News

News and Entertainment

ផ្អែមល្ហែមណាស់!! ពិតជាមានន័យមែន!! អ្នកឧកញ៉ា គិត ម៉េង ពោលហៅឧត្តមភរិយាយ៉ាងផ្អែមល្ហែមថា «អូនសម្លាញ់ អូនជាវីរនារី ជាបេះដូងបង……»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ម៉ៅ ចំណាន ឬប្រិយមិត្តជាច្រើនតែងហៅថា ស្រីតូច ចំណាន មានវាសនាខ្ពស់ក្លាយជាឧត្ដមភរិយារបស់សេដ្ឋីស្រុកខ្មែរគឺអ្នកឧកញ៉ា គិត ម៉េង ដែលទទួលការស្រឡាញ់ពេញចិត្ត ការគោរព ផ្ដល់តម្លៃ ពីឧត្ដមស្វាមី ដែលជាភ័ព្វសំណាងមួយដ៏ឧត្ដុងឧត្ដមស្ត្រីគ្រប់រូបតែងប្រាថ្នាក្នុងឆាកជីវិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងនៅថ្ងៃទី ២០ កុម្ភៈ នេះ ជាថ្ងៃខួបកំណើតរបស់លោកជំទាវ ម៉ៅ ចំណាន ក្នុងនោះអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់លោក ព្រមទាំងពោលពាក្យជូនពរឧត្តមភរិយាយ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យមហាជនអានហើយរំភើបចិត្តជំនួសលោកជំទាវជាពន់ពេក ។

អ្នកឧកញ៉ា គិត ម៉េង បានជូនពរភរិយាជាច្រើន ហើយពាក្យជូនពរភរិយាដំបូងបង្អង់ គឺសូមឱ្យភរិយាមានសុខភាពល្អជានិច្ច លើសពីនេះ អ្នកឧកញ៉ា ក៏បានជូនពរលោកជំទាវ ម៉ៅ ចំណាន ឱ្យទទួលបានភាពជោគជ័យក្នុងជីវិត ទទួលបានសេចក្ដីល្អគ្រប់ប្រការ សម្រេចរាល់ក្ដីប្រាថ្នាដែលបានប៉ង់ ជួបតែសេចក្ដីសុខភាពផ្អែមល្ហែម ភាពស្រស់ស្រាយ និង ពោរពេញទៅដោយក្ដីសង្ឃឹម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លើសពីពាក្យជូនពរដ៏សែនមានន័យរបស់អ្នកឧកញ៉ា គិត ម៉េង ជូនចំណោះឧត្តមភរិយាហើយនោះ ក៏នៅមានសារមួយបង្កប់អត្ថន័យផ្អែមល្ហែមដែលភរិយាគ្រប់រូបប្រាថ្នាចង់ឮចេញពីមាត់ស្វាមី នោះគឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អូនសម្លាញ់ អូនគឺជាវីរៈនារីរបស់បង ជាបេះដូងរបស់បង ហើយក៏ជាទេពធីតាមួយអង្គសម្រាប់មនុស្សជាច្រើន។ បងប្រាថ្នាសូមឲ្យអូនទទួលបានការស្រឡាញ់គាំពារ និងមានកម្លាំងថាមពលមាំទាំ ដើម្បីបន្តផ្តល់នូវ ក្តីសង្ឃឹម និងជំរុញទឹកចិត្តដល់មនុស្សជាច្រើន និងគ្រប់វ័យ» ៕