នាពេលថ្មីៗនេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ ទៅលើកូនកំលោះ កូនក្រមុំ មួយគូ រៀបការជាមួយគ្នាទាំងអាយុក្មេងវ័យ ដែលមហាជននាំគ្នាសង្ស័យថាមិនទាន់គ្រប់អាយុ ។យោងតាម គណនីហ្វេសប៊ុកឈ្មោះ Boy Kaka បានបង្ហោះរូបភាពកូនកំលោះ-កូនក្រមុំមួយគូ មានវ័យក្មេងៗ ថតឈុតរៀបការនឹងគ្នា ដោយបង្ហោះនូវសារថា « អ៊ីជូនពរក្មួយឱ្យស្រលាញ់គ្នាដល់ចាស់នឹងរកស៊ីមានបាន » ។
តាមរយៈរូបភាពទាំងនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល នាំគ្នាបញ្ចេញមតិជាច្រើនថា «ក្មេងៗម្លេះ? » ឯអ្នកខ្លះទៀត បានខំមិនទៅលើរូបភាពថា « មិនដឹងការហើយរកស៊ីអីទេ ខ្ញុំសរសើរហើយ ដែលឳពុកម្ដាយបណ្ដោយឱ្យកូនរៀបការតាំងក្មេងបែបនេះ» ។
យ៉ាងណាមិញ បើក្រឡេកទៅមើលអ្នកកំដរ កូនកំលោះ កូនក្រមុំវិញ ឃើញថាគឺមានវ័យក្មេងៗស្របាលគ្នាទៅនឹងគូស្នេហ៍កូនកំលោះ កូនក្រមុំផងដែរ ដែលគេឃើញមានស្លៀកពាក់ឈុតកំដរ ពណ៌បៃតង ឈរថតរូបអមជាមួយនឹងកូនក្រមុំ ។
ទោះបីជាយ៉ាងនេះក្ដី គេក៏ពុំទាន់ដឹងថា គូស្នេហ៍នេះ ពិតជាគ្រប់អាយុ ឬ មិនទាន់គ្រប់នៅឡើយទេ តែបើតាមច្បាប់ គឺមិនអនុញ្ញាតឱ្យអនីតិជន រៀបការទាំងវ័យក្មេងបែបនេះបានឡើយ ។ ក្នុងនោះដែរក៏មិនទាន់ដឹងថា តើមង្គលការនេះជាកូនចៅអ្នកស្រុកភូមិណា ខេត្តណានៅឡើយទេ ប៉ុន្តែមហាជនមួយចំនួនធំកំពុងផ្ទុះការរិះគន់ជាខ្លាំង ៕
More Stories
អ្នកភូមិលែងហ៊ានចេញពីផ្ទះ ព្រោះឃើញមនុស្សមានស្លាប ហោះលើចុងឈើរាល់យប់ ទីបំផុត…(មានវីដេអូស្តែងៗ)
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..
ស្មានមិនដល់ថា! Miss Grand មីយ៉ាន់ម៉ាកំសត់បែបនេះ ដោយទម្លាយថានាងមានលុយជាប់ខ្លួនត្រឹមតែ….