September 21, 2021

Daily News

News and Entertainment

មានសង្ឃឹមហើយ! ស្រីៗអាយុច្រើនកុំទាន់អាលភ័យ! ចូលរួមត្រេកអរ គូស្នេហ៍១គូទៀតហើយ! កូនក្រមុំអាយុ46ឆ្នាំ ចូលរោងការជាមួយ កូនកំលោះឡើងក្មេង អាយុ ត្រឹមតែ….

នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គេប្រទះឃើញ លោក អ៊ុឹម ជីវ៉ា បានចូលរួមពិធីមង្គលការមួយ ដោយខាងស្រី គឺជាអតីត ចំរៀងជើងចាស់ គឺ អ្នកនាង សាន សុខកក្កដា ពិសេសបំផុត គឺ កូនក្រមុំ អាចឆក់យកបេះដូងបុរសវ័យក្មេងម្នាក់ បាន។ ក្នុងនោះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា ៖

“នារីៗមានអាយុច្រើនកុំទាន់ភ័យ ! កូនកម្លោះអាយុ ២៣ឆ្នាំ កូនក្រមុំអាយុ 46ឆ្នាំ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចំរៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សុត វណ្ណស្មាវី !

ទោះបីខាងស្រីមានវ័យចំណាស់អាយុច្រើនជាង២០មែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្វធ្វើថ្ងៃ ទី 18.02.2021 នៅបុរីគ្រីស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។


ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន សម្តែងអារម្មណ៍ពេញចិត្ត និងចូលរួមអបអរសាទរ ព្រមទំាងបានជូនពរឲ្យអ្នកទំាងពីរ ស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពនៃពិធីមង្គលការនេះ ទំាងអស់គ្នា ៖