ភ្នំពេញ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងសួស វីហ្សា និងលោកថមមី ជាស្វាមី បានស្រឡាញ់គ្នាជាសង្សារអស់រយៈពេលជាយូរ ដោយតស៊ូជាមួយគ្នា រហូតរើបបម្រាស់ចេញពីភាពក្រីក្រ ហើយសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា និងក្រោយមកឈានដល់ជីវិតអាពាហ៍ពិពាហ៍នោះ។ជាក់ស្ដែងពួកគេ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោមវត្តមានភ្ញៀវជាង
១០០០នាក់ ហើយក្រោយមកក៏បានទទួលចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៩និង០៩នាទីព្រឹក នៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។ក្រោយពីទទួលបានកូនស្រីម្នាក់នេះរួចមក គេសង្កេតឃើញថា ជីវិតគ្រួសារមួយនេះ កាន់តែមានសុភមង្គលមួយកម្រិតទៀត ហើយសុភមង្គលនោះទៀតសោត ពួកគេ តែងតែបង្ហាញតាមបណ្ដាញសង្គម
ហ្វេសប៊ុក ដើម្បីឲ្យអ្នកគាំទ្រ ធ្វើជាគំរូល្អទៀតផង។ដោយឡែកកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សួស វីហ្សា បានបង្ហាញក្ដីបារម្ភរបស់ខ្លួនចំពោះស្វាមី តាមរយៈការបង្ហោះសារដូច្នេះថា «ប្តីមិនដឹងយ៉ាងណាយ៉ាងណីហើយទេ ប្រពន្ធដេកអោបកូននៅផ្ទះ ប្តីដេកលើកំពូលភ្នំ ក្នុងព្រៃសេវាទូរសព្ទក៏គ្មាន ទាក់ទងមិនបាន បាត់ដំណឹងឈឹងចឹងដេកម៉េចលក់»។តាមរយៈនេះ អ្នកគាំទ្រ បានលើកទឹកចិត្ត និងប្រាប់ថា«កុំបារម្ភអីបង
ទៅភ្នំចឹងហើយគ្មានសេវាទេ, គាត់មិនអីទេចែគាត់សុខសប្បាយទេវតានឹងតាមថែរក្សាមនុស្សល្អ, មិនអីទេអូន ធម្មតាក្នុងព្រៃគ្មានសេវាទេ បងធ្លាប់ចូលព្រៃបងដឹង take care, គាត់មិនអីទេ គាត់មកមើលដីក្បែរផ្ទះខ្ញុំ, គាត់មិនអីទេអូនលើភ្នំគ្មានសេវាទេ បើមានសេវាគាត់តេមកវិញ គាត់ក៏ដឹងថាប្រពន្ធកូនបារម្ភគាត់ដែរ កុំភ័យអីអូនថែសុខភាព»។គួរបញ្ជាក់ថា នៅលើគណនីហ្វេសប៊ុករបស់លោកថមមី កាលពីរសៀលថ្ងៃទី
៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារបង្ហាញពីដំណើរបំពេញបេសកកម្មរបស់ខ្លួនដូច្នេះថា «ដំណើរឆ្ពោះទៅលក់មាន់ និយាយលេងទេមកបេសកកម្មខ្នងផ្សារព្រំប្រទល់កំពង់ស្ពឺនិងកោះកុង»៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………