កាណាដា៖ ប្រទេសស្ថិតនៅប៉ែកអឺរ៉ុបមួយចំនួន រួមមានស៊ុយអ៊ែត និងកាណាដាជាដើម តែងតែធ្វើការសាងសង់សណ្ឋាគារដ៏ប្រណិត ចេញពីព្រិល និងទឹកកកជារៀងរាល់ឆ្នាំ ដែលបានទាក់ទាញភ្ញៀវជាច្រើនឲ្យទៅលេងកម្សាន្ដ។ តួយ៉ាង សម្រាប់ឆ្នាំ២០២១នេះដែរ បើក្រឡេកទៅមើលសណ្ឋាគារទឹកកក Hôtel de Glace នៅប្រទេសកាណាដាឯណោះវិញ ពិតជាអស្ចារ្យ និងស្ទើរតែមិនគួរឲ្យជឿ ដែលវាបានបើកដំណើរការចាប់
តាំងពីខែមករាមក។សណ្ឋាគារនេះ មានទីតាំងស្ថិតនៅភូមិ Vacances Valcartier ក្នុងខេត្ដ Quebec ប្រទេសកាណាដា និងជាឆ្នាំទី៥ហើយ ដែលសណ្ឋាគារទឹកកកត្រូវបានគេសាងសង់នៅកន្លែងនេះ។ សម្រាប់ឆ្នាំនេះដែរ វាត្រូវបានគេសាងសង់នៅលើផ្ទៃដីទំហំប្រមាណ ២,៧៨៧ម៉ែត្រការ៉េ ដែលបានចាប់ផ្ដើមនៅខែធ្នូ ដោយមានការចូលរួមពីកម្មករចំនួន៥០នាក់ និងចំណាយពេលសាងសង់ប្រមាណ ៦សប្ដាហ៍ ហើយប្រើប្រាស់អស់
ព្រិលពណ៌សអស់ចំនួន ១៥,០០០តោន។វាជាសណ្ឋាគារតែមួយគត់ ប្រចាំទ្វីបអាមេរិកខាងជើង ហើយឆ្នាំនេះនៅផ្នែកខាងក្នុងរួមមានសាលធំ បន្ទប់ បារ៍ និងព្រះវិហារខ្នាតតូចដែលជាកន្លែងគូស្វាមីភរិយាអាចរៀបការបាន។ ដោយឡែក ជញ្ជាំងសណ្ឋាគារនេះ អាចមានកម្រាស់ដល់ទៅ ២.៤ម៉ែត្រ ខណៈពិដានខ្លះមានកម្ពស់ជាង ៥.៧ម៉ែត្រ។គួរឲ្យដឹងផងដែរថា សណ្ឋាគារ Hôtel de Glace ក្នុងឆ្នាំ២០២១ គឺជាការសាងសង់ឡើងវិញ
លើកទី២១ហើយ ពោលវាបានបើកលើកដំបូងនៅឆ្នាំ២០០១ ដែលមានភ្ញៀវជាង២លាននាក់មកលេងកម្សាន្ដ ហើយមានភ្ញៀវប្រមាណ ៧ម៉ឺននាក់បានស្នាក់នៅមួយយប់។ យ៉ាងណាមិញ បើតាមការប៉ាន់ស្មានវាអាចទាញប្រាក់ចំណូលបានជាង១០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងជាតិ។
សូមទស្សនារូបភាពខាងក្រោម៖
More Stories
អ្នកភូមិលែងហ៊ានចេញពីផ្ទះ ព្រោះឃើញមនុស្សមានស្លាប ហោះលើចុងឈើរាល់យប់ ទីបំផុត…(មានវីដេអូស្តែងៗ)
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..
ស្មានមិនដល់ថា! Miss Grand មីយ៉ាន់ម៉ាកំសត់បែបនេះ ដោយទម្លាយថានាងមានលុយជាប់ខ្លួនត្រឹមតែ….