ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទ ចម្រៀងចូលឆ្នាំជាច្រើន ខណៈដែលផលិតកម្មផ្សេងទៀតហាក់មិនទាន់បានបញ្ចេញច្រើននៅឡើយ។ គិតមកដល់ថ្ងៃនេះមានបទចម្រៀងមិនក្រោមជាង ១០បទ ឡើយដែលផលិតកផលិតកម្មរ Galalaxy Navatra បានបញ្ចេញហើយការបញ្ចេញនោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង។ ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការ
គាំទ្រខ្លាំងមិន នឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នក views រាប់លានគ្រប់បទ។កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លង ទាំងបទច្រៀងទោលម្នាក់ឯង។ ចំពោះបទឆ្លើយឆ្លងអ្នកទាំងពីរមានរហូតដល់ទៅ ៦បទ មកហើយ ក្នុងនោះដូចជា ទី១បទ”កាត់ឆុង” ,ទី២បទ” ប្រហុក”,ទី៣បទ”រកស៊ីជាមួយយក្ស “ទី៤បទ”
អរគុណកាមេរ៉ា”ទី៥ បទ”មាន់កម្សត់” ទី៦ បទ “ឡានទំនើប”។បទចម្រៀងទាំង ៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ ដែលងាយស្រួលសម្រាប់បងប្អូនរាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយ រីករាយ ហើយគ្រប់បទចម្រៀងនីមួយៗមានអ្នក views រាប់លានដង។ ចំណុចទាំងនេះបានធ្វើឲ្យមហាជនវាយ តម្លៃថា សម្រាប់ឆ្នាំ
នេះប្រហែលពិបាកទប់ទល់នឹងផលិតកម្ម Galaxy Navatra ហើយ ឆ្នាំនេះ ត្បិតអីបទស្ទើរតែទាំងអស់បែបនេះនោះ។ផ្អែកលើផេក Galaxy Navatra ក៏បានបង្ហាញពិតចំនួនអ្នកចូល views បទចម្រៀងរបស់ខ្លួនផងដែរ គឺពិតជាមានរាប់លានដងគ្រប់បទច្រៀង ដែលបានចេញក្នុងអាលប៊ុមចូលឆ្នាំនេះ ដែលចំនួននេះមានការទទួលលើសការរំពឹងទុក។ ជា មួយគ្នានោះដែរ អ្នកគាំទ្រជាច្រើនអ្នកបានចូល Comment លើ
Channel youtube Galaxy Navatra ដោយកោតសរសើរ ព្រម ទាំងបង្ហាញការពេញចិត្តជាខ្លាំង។លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្ដិសមបំផុតសម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្ម Galaxy Navatra នឹងបន្តផលិត បទចម្រៀងឲ្យអ្នកទាំងពីរជាច្រើនបទបន្ថែម ទៀត៕
1
2
3
4
5
6
More Stories
លឺហើយស្លុតចិត្ត! ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួល មរណភាព ហើយ ដោយសារតែកូវីត…….
ស្រណោះណាស់!!!! វី ឌីណែត និយាយពីស្ថានភាព ប៉ាៗក្នុងពេលនេះ ប្រាប់ទៅម៉ាក់ ដែលនៅឋានសួគ៏ បែបនេះថា…..
មិនសរសើរមិនបាន! ពេជ្រ សូលីកា គ្រងឈុតទេវតាតំណាងឱ្យទេពធីតា មហាសង្រ្កានឆ្នាំថ្មី ស្អាតមើល…..…….