September 18, 2021

Daily News

News and Entertainment

កាន់តែក្តៅហើយពេលនេះ!!ឯកឧត្ដម ហ៊ុន ម៉ានី៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សូមគោរពប្រណិប័តន៍ឲ្យបានគត់មត់………

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់យ៉ាងដូច្នេះថា៖ «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។ ចូរយើងនាំគ្នាប្រណិ​ប័តន៍​​ឲ្យបានគត់មត់ និងតោងយកឱវាទល្អៗនៃធម៌វិន័យ មកផ្សាភ្ជាប់ទៅនឹងការរស់នៅក្នុងសង្គម ដែលនោះនឹងនាំឲ្យយើងទទួលបាននូវសេចក្តីសុខ និងភាពចម្រុងចម្រើន» ។លោកបន្ថែមថា «ការមើលរំលង ឬបន្ទាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាល់ធម៌វិន័យ មិនត្រឹមតែនាំឲ្យយើងវិនាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យមនុស្សនៅជុំវិញយើងអាប់ឱន ដោយសារទង្វើររបស់យើង» ។គួរបញ្ជាក់ដែរថា ការថ្លែងសាររបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានវីដេអូមួយឈ្មោះថា «ទុំទាវ​២០២១» ដែលត្រូវបានគេដឹងថា មានការចូលរួមសម្តែង ដោយនារីលក់ផលិតផលតាមអនឡាញសាច់​សខ្ចី អាជី និងអូនមី និងក្រុមការងារ ដោយបានរងការរិះគន់យ៉ាងចាស់ដៃ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្កោលទោសពីមហាជនទូទៅ និងអ្នកលេងបណ្តាញសង្គមផងដែរ ។ ការថ្កោលទោសនេះ ដោយមានការលើកឡើងថា ការសម្តែងរបស់ពួកគេ គឺបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ និងប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ ។ ក្រុមអ្នកលេងហ្វេសបុក បានរិះគន់ថា សកម្មភាពនេះ គឺជាគំរូអាក្រក់មួយ ដល់សាធារណជន និងក្មេងៗជំនាន់ក្រោយ ៕