September 18, 2021

Daily News

News and Entertainment

ក្រោយសង្គមមហាជនថ្កោលទោស Ah Gi ឆ្លើយតបវិញផាំងៗ ថាគ្មានចេតនាធ្វើឱ្យប៉ះពាល់សាសនា(វីដេអូ)……..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមហាជនផ្ទុះប្រតិកម្មខ្លាំងលើឈុតឆាកសម្ដែងរឿង «ទុំទាវ ២០២១» នៅពេលនេះអ្នកលក់ឡេរហស្សនាម Ah Gi Leader បានចេញមកធ្វើការបកស្រាយហើយ ។ឆ្លើយតបទាំងមុខជឿជាក់ស្ត្រីខាងលើនេះ បានធ្វើការបញ្ជាក់ថា ក្រុមខ្លួនគ្មានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់សាសនា និងក្រសួងនោះទេ ព្រោះខ្លួនធ្លាប់ឃើញគេយកស្បង់ជីវរទៅសម្ដែងលើឆាកដែរ ។ ម្យ៉ាងក្នុងរឿងនោះក្រុមរបស់នាង មិនបានប្រើសម្ដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អសុរោះណាមួយនោះទេ គ្រាន់តែចង់សម្ដែងបែបកំប្លែងឱ្យគេសើចសប្បាយរីករាយប៉ុណ្ណោះ ។សូមបញ្ជាក់ថា ក្រោយពីវីដេអូឃ្លីបរឿង «ទុំទាវ ២០២១» នោះ ត្រូវបានបង្ហោះជាសាធារណៈធ្វើឱ្យមហាជនខ្មែរ ជាពុទ្ធសាសនិកជន ផ្ទុះកំ​ហឹង​ជាខ្លាំង ដោយប្រជាជនខ្មែរ បានលើកឡើងថា នេះជាការជាន់ឈ្លីសាសនាព្រះពុទ្ធ ជាសានារបស់រដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រៅពីនេះអ្នកអភិរក្ស សិក្សាផ្នែកអក្សរសិល្បិ៍បានកើតក្ដីទោមនស្ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពន់ពេក ចំពោះការប្រមាថ មើលងាយ ដល់តម្លៃអក្សរសាស្ត្រជាតិខ្មែរ ។ជាក់ស្ដែងមានមហាជនខ្មែរ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង និងសូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការឱ្យសមនឹងទោសកំហុសដែលពួកគេបានប្រព្រឹត្តិផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
.